• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម គោលនយោបាយយុវជន និងវិជ្ជាសង្គ្រោះបឋមនៅខេត្តកំពង់ស្ពឺ

សាខា កក្រក ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភះ ឆ្នាំ២០២១ លោក ស៊ុម អ៊ុយហាវ នាយករងសាខាសាខា និងមន្រ្តីការងារយុវជន បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម គោលនយោបាយយុវជន និងវិជ្ជាសង្គ្រោះបឋម ដល់សិស្សានុសិស្ស ចំនួន ៥២នាក់ ស្រី ៤៦ នាក់ នៅវិទ្យាល័យកំពង់ស្ពឺ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនចំណេះដឹងផ្នែកមនុស្សធម៌បន្ថែម និងដើម្បីជួយដល់សហគមន៍របស់ខ្លួន ហើយក្នុងវគ្គបណ្ដុះបណ្ដាលនេះមានប្រធានបទដូចខាងក្រោម៖

១. ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម សមាសភាគរបស់ចលនា គោលការណ៍គ្រឹះទាំង៧  បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម គ្រឹស្តាល់ក្រហម និងប្រវត្តិកាកបាទក្រហមកម្ពុជា។

២. វិជ្ជាសង្រ្គោះបឋម ៖គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម សន្លប់ ស្លាក់ ហូរឈាម ការដាក់ស្ថានភាពដំណេក  ។

៣. ការផ្សព្វផ្សាយពី កូវីដ_១៩ ៕