• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពីអនាម័យទឹកស្អាត និងការលើក កម្ពស់អនាម័យក្នុងគ្រាអាសន្ននៅខេត្តព្រះវិហារ

នៅរសៀលថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភ: ឆ្នាំ ២០២១ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង៨ និងអ្នកស្ម័គ្រចិត្តភូមិ ស្តីពីអនាម័យទឹកស្អាត និងការលើក កម្ពស់អនាម័យក្នុងគ្រាអាសន្ន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧- ១៩ ខែកុម្ភ: ឆ្នាំ២០២១ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៥ នាក់ ស្រី ៥នាក់ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបផ្នែកសេវាកម្មអនាម័យទឹកស្អាត ដល់មន្ត្រីប្រចាំការអនុសាខា និងអ្នកស្ម័គ្រចិត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទ ក្រហម អឌ្ឍចន្ទក្រហម(IFRC)។

ក្នុងឱកាសបិទវគ្គនេះដែរ ឯកឧត្តមនាយកសាខាខេត្ត បានពាំនាំប្រសាស៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំលះបង់ពេល វេលាដ៏មានតម្លៃដែលបានឆ្លៀតក្នុងឱកាសយ៉ាងមមាញឹកក្នុងកិច្ចការមនុស្សធម៌មកចូលរួមវគ្គបណ្តុះបណ្តាលនេះ និងទទួលបន្ថែមនូវជំនាញចំណេះដឹងថ្មីៗអំពីអនាម័យទឹកស្អាត ការការពារពីការឆ្លងជំងឺកូវីដ-១៩ និងវិជ្ជាសង្គ្រោះបឋមដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះឱ្យមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេស និងបានផ្តាំផ្ញើដល់មន្ត្រីប្រចាំការអនុសាខាទាំងអស់យកចំណេះដឹងទាំងនេះទៅធ្វើការផ្សព្វ ផ្សាយបន្តដល់សហគមន៍រៀងៗខ្លួនផងដែរ ៕