• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន” ជូនអនុសាខាក្រុង ស្រុក ទាំង៨ និងអ្នកស្ម័គ្រចិត្តភូមិនៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភ: ឆ្នាំ២០២១ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន” ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង ស្រុក ទាំង៨ និងអ្នកស្ម័គ្រចិត្តភូមិសរុបចំនួន ១៥នាក់ ស្រី ៥នាក់ ក្រោមការឧបត្ថម្ភថវិកាពីកាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិ កាកបាទ ក្រហម អឌ្ឍចន្ទក្រហម ដែលមានរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី១៧-១៩ ខែកុម្ភ: ឆ្នាំ២០២១) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

វគ្គនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីនិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដើម្បីឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ និងត្រៀមលក្ខណៈក្នុងការផ្ដល់សេវាផ្នែកអនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យ ក្នុងគ្រាអាសន្ន ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។