
វគ្គបណ្តុះបណ្តាលមូលដ្ឋានជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជានៅរាជធានៅភ្នំពេញ
នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២នេះ បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលមូលដ្ឋានអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន៥០នាក់(ស្រី៣១នាក់) នៅវិទ្យាល័យ ចំរើនផល ប្រកបដោយជោគជ័យរួចមក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពីធីបិទវគ្គក្រោមវត្តមាន លោក សោម ចន្ត្រា នាយករងសាខា តំណាងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានប្រសាសន៍ទៅកាន់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ លោកនាយករងសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា៖ ការបើកវគ្គបណ្តុះបណ្តាលជូននាពេលនេះគឺ ដើម្បីជួយជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឱ្យបានយល់ដឹងពីប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា, គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ, សុវត្ថិភាពចរាចរណ៍ផ្លូវគោក, តួនាទី ភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងវិជ្ជាសង្គ្រោះបឋម ដែលជាមេរៀនមូលដ្ឋាន សម្រាប់យកទៅអនុវត្ត និងបំពេញភារកិច្ចបេសកម្មមនុស្សធម៌របស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យថែមទៀត ៕