• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមនៅរាជធានីភ្នំពេញ

នាថ្ងៃព្រហស្បតិ៍ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ ​អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម វគ្គនេះមានរយៈពេលពីរថ្ងៃ និងមានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ ។មានមតិបេីកវគ្គនាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក​ លោកស្រីជាសិក្ខាកាមទាំងអស់ ព្រមទាំងសូមឲ្យត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ ដើម្បីជាការក្រើនរំលឹកឡើងវិញ និងពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងការបំពេញការងារ ពីព្រោះគ្រប់ទីកន្លែងការងារណាក៏ដោយ មនុស្សម្នាក់ៗត្រូវការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដូច្នេះក្នុងនាមយើងជាប្រតិបត្តិករការងារមនុស្សធម៌គឺដូចគ្នា ត្រូវតែមានសមត្ថភាព និងយល់ដឹងឲ្យបានច្បាស់លាស់អំពីចលានាកាកបាទក្រហម អឌ្ឍចន្ទក្រហម សកម្មភាពការងារចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា​ វិជ្ជាសង្គ្រោះបឋមជាដេីម​ ព្រមទាំងតួនាទីភារកិច្ចរបស់ខ្លួន​ ដេីម្បីឲ្យការបំពេញការងារមនុស្សធម៌របស់យេីងកាន់តែទទួលបាននូវជោគជ័យថែមទៀត​ ។ មុននឹងប្រកាសបេីកវគ្គបណ្តុះបណ្តាល​ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីឆ្លងកាត់វគ្គនេះរួចហើយ អស់លោក​ លោកស្រីទាំងអស់​ នឹងបង្កេីននូវចំណេះដឹងសមត្ថភាពថែមទៀត ក្នុងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវ ភាពជឿជាក់ និងប្រសិទ្ធភាពការងារ ព្រមទាំងចូលរួមចែករំលែកបន្តដល់ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដើម្បីឲ្យប្រទេសជាតិយើងកាន់តែសំបូរធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាបន្តទៀត ។

សូមបញ្ជាក់ថា ប្រធានបទដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖

-ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងកាកបាទក្រហមកម្ពុជា ។

-ច្បាប់ចរាចរណ៍ផ្លូវគោក

-ការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ

-វិជ្ជាសង្គ្រោះបឋម

-ការពង្រឹងសមត្ថភាពការងាររបស់បុគ្គលិក ដើម្បីប្រសិទ្ធភាពការងារ ៕