• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៃវិទ្យាល័យលំផាត់

នៅ ថ្ងៃទី៨  ខែមិថុនា  ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៃវិទ្យាល័យ លំផាត់  ចំនួន២៦ នាក់ ស្រី ១៧ នាក់  ដោយបានកាអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក មូរ រដ្ឋានី  អភិបាលរង នៃគណៈអភិបាលស្រុកលំផាត់   លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី និងលោក អៀន អឿន នាយកវិទ្យាល័យ លំផាត់។មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោក មូរ រដ្ឋធានី  អភិបាលរង នៃគណៈអភិបាលស្រុកលំផាត់    បានផ្តាំផ្ញើដល់ប្អូនៗអោយប្រឹងប្រែង យកចិត្តទុកដាក់ ចូលរួមអោយបានគ្រប់ៗគ្នានៅក្នុងវគ្គយល់ដឹង ជាមូលដ្ឋានដែលមានរយៈពេល១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហមពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសប្អូនៗនឹងបានស្គាល់ពី តួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ ហើយបន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ ខ្ញុំសង្ឃឹមថាប្អូនៗ មានសមត្ថភាពក្នុងការរួមចំណែក ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានយ៉ាងល្អប្រសើរ។

គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដំណើរការយៈពេល១ ថ្ងៃ និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖

១.តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

២.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា

៣.វិជ្ជាសង្គ្រោះបឋម ។