• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តកំពង់ចាម

ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សហការជាមួយវិទ្យាល័យ តេជោហ៊ុនសែន បឹងកុក បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ទូច ឆៃ នាយកប្រតិបត្តិសាខា មន្រ្តីជំនាញថ្នាក់កណ្តាល និងយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ តេជោ ហ៊ុនសែន បឹងកុក ចំនួន ៥៤នាក់។ លោកនាយកសាខា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអោយយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងអំពីចំណុចសំខាន់ៗចំនួន៥គឺៈ ១-ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា ២- ការគ្រប់គ្រងក្លឹបយុវជន គោលនយោបាយយុវជន កាកបាទក្រហមកម្ពុជា ៣-ការប្រើប្រាស់មួកសុវត្ថិភាព និងទស្សនាវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរផ្លូវគោក ៤- គ្រោះថ្នាក់ចរាចរណ៌ និងពិការភាពក្នុងបរិបទនៃជំងឺកូវីដ១៩ និង ៥-ការធ្វើផែនការអប់រំផ្សព្វផ្សាយក្នុងបរិបទជំងឺកូវីដ១៩។

លោកនាយកសាខា បានបញ្ជាក់ផងដែរថា នៅទូទាំងខេត្ត យើងមានអ្នកស្ម័គ្រចិត្តភូមិចំនួន ១,៨៤២នាក់ យុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រិះស្ថានសិក្សា តាមការធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ២០២១នេះ ក្នុងចំណោម ៤២សាលាគោលដៅ ទូទាំងខេត្ត មានទីប្រឹក្សាយុវជនចំនួន ៣១៥នាក់ និងយុវជនកាកបទក្រហមកម្ពុជា ចំនួន ២,២២១នាក់ ។

លោកនាយកសាខា បានបន្តថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តោតការយកចិត្តទុកដាក់ ចំពោះអ្នកស្ម័គ្រចិត្ត និង យុវជន ពិសេសខិតខំជំរុញយុវជន អោយក្លាយជា ធនធានមនុស្សដ៍មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ប្រកបដោយទឹកចិត្តមមនុស្សធម៌។ យុវជនកាកបាទក្រហមកម្ពុជា គឺជាប្រតិបត្តិករ និងជាកម្លាំងចលករ ដែលមិនអាចខ្វះបាន ព្រមទាំង បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិស័យស្នូលជាអទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា។

លោកនាយកប្រតិបត្តិសាខា បានផ្តាំផ្ញើដល់ ទីប្រឹក្សា និងយុវជន កាកបាទក្រហមកម្ពុជា ត្រូវបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធាន សុខាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមនេះ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សា នេះ ធ្វើជាមូលដ្ឋានអនុវត្ត សម្រាប់បំពេញបេសកកម្មមនុស្សធម៌ អោយស្របតាមគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។