• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋមនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម  មានរយៈពេល២ថ្ងៃ  ជូនមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២០នាក់ ។ ក្នុងពិធីបើកវគ្គនេះក៏មានការចូលរួមពីលោកស្រី Akiko Sasaki ប្រធានអង្គការ Side By Side និងលោក គង់ សុវណ្ណ ប្រធានអង្គការ Camsafe  ផងដែរ  ។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីសុវត្ថិភាពចរាចរណ៍មានដូចជា  ច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាសំខាន់អាចជួយជនរងគ្រោះដោយប្រការផ្សេងៗដូចជា  សន្លប់បាត់បង់ស្មារតី បាក់ឆ្អឹង លង់ទឹក ពស់ចឹក ស្លាក់ រលាក និងរងរបួសបាន មុនពេលភ្នាក់ងារសង្គ្រោះឫឡានពេទ្យមកដល់ ហើយអ្វីដែលកាន់តែថ្មីនោះគឺរបៀបជួយជនរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩  ។ មុននឹងប្រកាសបើកវគ្គ  លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាមទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍នេះ ក្នុងការក្លាយខ្លួនជាជនបង្គោលសម្រាប់យកទៅផ្សព្វផ្សាយបន្ត  និងជួយសង្គ្រោះនៅក្នុងសហគមន៍  និងសាលារៀនរបស់ខ្លួន  ៕