• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៧គោលដៅ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង ២៧គោលដៅក្នុងរាជធានីភ្នំពេញសរុបចំនួន៥៤នាក់​ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ​។ នាឱកាសនោះ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ព្រមទាំងសូមឲ្យត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ ពីព្រោះបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ អស់លោក​ លោកស្រី​ បងប្អូនក្មួយៗទាំងអស់​ នឹងក្លាយជាគ្រូបង្គោល​ និងជាអ្នកពាំនាំផ្សព្វផ្សាយបន្ត ដូច្នេះត្រូវតែមានសមត្ថភាព និងយល់ដឹងឲ្យបានច្បាស់លាស់អំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សកម្មភាពការងារចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា​ និងវិជ្ជាសង្គ្រោះបឋម​ ដែលជាចំណេះមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងកិច្ចការមនុស្សធម៌របស់យើង​ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត​ ។ មុននឹងប្រកាសបើកវគ្គបណ្តុះបណ្តាល​ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា អស់លោក​ លោកស្រី បងប្អូនក្មួយៗជាសិក្ខាកាមទាំងអស់​ នឹងទទួលបាននូវចំណេះដឹងសម្រាប់ពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួន​ ក្នុងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវ ភាពជឿជាក់ ដេីម្បីជួយ​ និងចែករំលែកផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ បងប្អូន មិត្តភក្តិតាមសាលារៀន និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍មូលដ្ឋាន ។

សូមបញ្ជាក់ថា៖​ ប្រធានបទដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖

១-ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងកាកបាទក្រហមកម្ពុជា

២-ច្បាប់ចរាចរណ៍ផ្លូវគោក

៣-ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ

៤-វិជ្ជាសង្គ្រោះបឋម

៥-ការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពការងារ ៕