• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍មកពីសាខាកក្រក ខេត្តកំពង់ធំ បាត់ដំបង និងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃអង្គារ-ព្រហស្បតិ៍​ ៣រោច​ ដល់៥រោច​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣-៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា​ បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន​ និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍​ ជូនមន្ដ្រីសាខា​ អនុសាខា​ ទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ៣៣នាក់​ មកពីសាខា​ កក្រក​ ខេត្តកំពង់ធំ​ បាត់ដំបង​ និងខេត្តកំពង់ស្ពឺ។វគ្គបណ្ដុះបណ្ដាលនេះទទួលបានគាំទ្រពីកាកបាទក្រហមដាណឺម៉ាក តាមរយៈសហព័ន្ធអន្ដរជាតិ ប្រចាំទីក្រុងបាងកកវដែលរៀបចំឡើងក្នុងគោលបំណង

ផ្ដល់ចំណេះដឹងថ្មីៗបន្ថែមទៀត អំពី ការងារ យេនឌ័រ ពិពិធភាព និងបញ្រ្ជាប ការងារការទប់ស្កាត់ការរើសអើងទូទៅក្នុងចំណោមយុវជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ក្នុង សហគមន៍ និង នៅតាមវិទ្យាល័យគោលដៅ ទាំង ៩ នៃសាខា កក្រក ខេត្តកំពង់ធំ បាត់ដំបង និងខេត្តកំពង់ស្ពឺ។

ខ្លឹមសារសំខាន់នៃវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ នេះ គឺផ្ដោតសំខាន់ទៅលើ៖

-ប្រវត្តិចលនា គោលការណ៍គ្រឹះទាំង ៧ របស់ចលនា និងប្រវត្តិសង្ខេបនៃកាកបាទក្រហមកម្ពុជា

-ទិដ្ឋភាពទូទៅនៃបរិបទយេនឌ័រ ក្នុងសង្គមកម្ពុជា និងពិភពលោក

-ពិពិធភាព បរិយាប័ន្ន និងពិការភាព

-ការអនុវត្តនៃវិធីសាស្ដ្រយុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន តាមរយៈសកម្មភាព សកម្មភាពខាងក្រៅ, ការចាកចេញពីទីនេះ, ប្រអប់យេនឌ័រ,ការរាំដើម្បីខ្លួនឯង និងស្លាកសញ្ញា ដោយជំរុញ និងតម្រូវឱ្យសមាជិក សមាជិកា នៃវគ្គបណ្ដុះបណ្ដាលទាំងអស់ចូលរួមអនុវត្តយ៉ាងសកម្ម។ ក្រៅពីនេះ សមាជិក សមាជិកាទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការធ្វើបទបង្ហាញ ពិភាក្សាក្រុម និងចូលរួមការម្ដែងទៅតាមប្រធានបទដែលគ្រូសម្របសម្រួលផ្ដល់ប្រធានបទជូន។

ជាលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល សមាជិក សមាជិកាទាំងអស់ ទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនស្របតាមការសម្របសម្រួល និងការធ្វើបទបង្ហាញរបស់មន្ដ្រីទីស្នាក់ការកណ្ដាល កក្រក ដែលជារួមយើងអាចវាយតម្លៃបានថា មុនពេលផ្ដល់វគ្គមានចំណេះដឹងត្រឹមតែ ១០% ប៉ុន្ដែក្រោយ បញ្ចប់វគ្គ គឺទទួលបានចំណេះដឹង បទពិសោធន៍ និងភាពក្លាហានរហូតដល់ទៅ៨០% ដែលឆ្លុះបញ្ចាំងឱ្យឃើញថា សមាជិក សមាជិកាទាំងអស់ ពិតជាខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងដែលមានរយៈពេល ៣ខែ (ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០) នេះ។