• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត  ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី៣០  ខែកក្កដា  ឆ្នាំ២០២០  សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន  ៤០នាក់ ក្នុងនោះស្រីចំនួន២០នាក់  ជាសិស្សមកពីសាលាចំនួន២រួមមាន ៖-វិទ្យាល័យ ព្រះរាជបូជនីយកិច្ចចំនួន២០នាក់

-វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែងចំនួន២០នាក់  ។

ពិធីនេះប្រព្រឹត្តឡើងក្រោយអធិបតីភាពលោក  សាយ  ព្រលឹង  នាយកប្រតិបត្តិសាខា ក្រុមប្រតិបត្តិសាខា លោកគ្រូ  អ្នកគ្រូដែលជាទីប្រឹក្សាយុវជន និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបអ្នក ចូលរួមសរុប ចំនួន ៤៨នាក់ វគ្គបណ្ដុះបណ្ដាលនេះមារយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ខែកក្កដា     នៅសាលប្រជុំធំ  សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង   ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធ ពង្រឹងសមត្ថភាពនិងតួនាទីរបស់យុវជនកក្រកក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

វគ្គបណ្ដុះបណ្ដាល នេះ ផ្ដោតសំខាន់លើប្រធានបទរួមមាន៖

-ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

-គោលការណ៏គ្រឹះទាំង៧នៃចលនា

-វិជ្ជាសង្គ្រោះបឋម  ។

បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាននេះយុវជនស្ម័គ្រចិត្តកក្រកថ្មីទាំងអស់នឹងត្រូវចូលរួមសកម្មភាពមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត ៕