• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គតម្រង់ទិស ដើម្បីប្រសិទ្ធភាព នៃការសិក្សា និងការងារនៅវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២នេះ នៅសាលប្រជុំវិទ្យាល័យវត្តកោះ សាខាកាកបាទក្រហមកម្ពុជា​ ​រាជធានីភ្នំពេញ បានរៀបចំពិធីបើកវគ្គតម្រង់ទិស ដើម្បីប្រសិទ្ធភាព​ នៃការសិក្សា និងការងារ​ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស​ សរុបចំនួន២៥០នាក់ (ស្រី១៣០នាក់) ក្រោមវត្តមានលោក សោម ចន្រ្តា នាយករងសាខា តំណាងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ គោលបំណងនៃការបើកវគ្គតម្រង់ទិសនេះ គឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅកំរិតមធ្យមសិក្សាទាំងអស់ អាចស្វែងយល់បន្ថែមពីការកំណត់គោលដៅជីវិតនាពេលអនាគតរបស់ខ្លួន ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា ការជំរុញលើកទឹកចិត្តឱ្យកាន់តែមានភាពសកម្មទាំងក្នុងការសិក្សា​ និងការងារ ជាពិសេសការគ្រប់គ្រងដឹកនាំខ្លួនឯងឆ្ពោះទៅកាន់ភាពជោគជ័យនាថ្ងៃអនាគត ។​

មានមតិបើកវគ្គនាឱកាសនោះ​ លោក សោម ចន្រ្តា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ទីប្រឹក្សា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សទាំងអស់​ ប្រកបដោយក្តីនឹករលឹក ។​ លោកនាយករងសាខា សូមឱ្យក្មួយៗយកចិត្តទុកដាក់ត្រង់ត្រាំស្តាប់គ្រូឧទ្ទេសនាមបង្ហាត់បង្ហាញ​ ដើម្បីទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍នេះដែលជាគន្លឹះក្នុងការអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត​ ៕