• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបើកវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងវគ្គតម្រង់ទិសនេះ សិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិក

គណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១២ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា វគ្គតម្រង់ទិសនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមឈានទៅបំពេញភារកិច្ចមនុស្សធម៌បានត្រឹមត្រូវ ពិសេសអនុវត្តន៍តាមយុទ្ធសាស្ត្រនៃវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានឱ្យផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃអាណត្តិទី៥ របស់គណៈកម្មាធិការសាខាសកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានកាកបាទក្រហមកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងគណៈកិត្តិយសអនុសាខា និងសេចក្តីសម្រេចទទួលស្គាល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបានប្រារព្ធពិធីប្រកាលជាឱឡារិកកាលពីថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២០ តែដោយសារបញ្ហាជំងឺកូវីដ-១៩ យើងមិនអាចបើកវគ្គនេះបានរហូតមកដល់ពេលនេះ។ ឯកឧត្តមបន្តថា ត្បិតវគ្គនេះមានរយៈពេលខ្លី តែវាពិតជាមានសារៈសំខាន់ និងជួយដល់លោក លោកស្រី យល់ដឹងកាន់តែច្បាស់ពី រចនាសម្ព័ន្ធ តួនាទីភារកិច្ច តាំងពីអនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ការងារដ្ឋបាល និងការងារគ្រប់គ្រងថវិការបស់អនុសាខាផងដែរ ហេតុនេះ សូមលោក លោកស្រី ចូលរួមដោយឆន្ទៈ និងមនសិការមនុស្សធម៌ទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់សមាគមជាតិ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។