• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោក ឌី រ័ត្នខេមារុណ ចុះសាកសួរសុខទុក្ខចាស់ជរា១០គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ ជនពិការ៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យទី២

សាខា កក្រក រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ​ ៩កើត​ ខែមិគសិរ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤​ ខែ​ វិច្ឆិកា ឆ្នាំ ២០២០​នេះ នៅវត្តនន្ទមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា ដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវ​ ម៉ក់ វណ្ណស៊ីថា​ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា១០គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ​ ជនពិការ៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារ សរុបចំនួន៥០គ្រួសារ មកពីតាមបណ្តាភូមិនានា​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ លោកក៏សូមអំពាវនាវដល់បងប្អូនយកចិត្តទុកដាក់ពីសុខភាព​ ជាពិសេសបន្តការពារ​ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង។

អំណោយដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ១០គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ទឹកសុទ្ធ១យួរ ស្ករស១កញ្ចប់ ធូប៨ដុំ​ តែ៥កញ្ចប់ និងថវិកាចំនួន២ម៉ឺនរៀល ៕