• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខលោកយាយគឹម លី អាយុ៩០ឆ្នាំ មានជំងឺពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា

នាថ្ងៃព្រហស្បតិ៍ ទី២១  ខែ ឧសភា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខា បានចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ គឹម លី អាយុ៩០ឆ្នាំ មានជំងឺ ពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងដោយបានការជួយផ្តល់អាហារពីបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ។នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

លោកប្រធានកិត្តិយសអនុសាខា   បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់លោកយាយ គឹម លី ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកជិតខាងដែលបានជួយយកអាសារដល់លោកយាយ ដែលនេះគឺជាបុណ្យកុសល និងបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ដ៏ល្អប្រពៃ  ក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយើងផងដែរ  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនលោកយាយរួមមាន៖ អង្ករចំនួន៣០គីឡូក្រាម មី២កេស ទឹកក្រូច១កេស  ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ស្ករស១គីឡូក្រាម ត្រីខ៥កំប៉ុង ទឹកដោះគោ២កំប៉ុង រទេះរុញជនពិការ១គ្រឿង និងថវិកាចំនួន៥០ម៉ឺនរៀល ៕