• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

លោក គង់ ញ៉ឹល ជាសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅទទួលមូលនិធិសហសង្គ្រោះ

សាខា កក្រក រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ  និងនាំយកថវិការបស់មូលនិធិចំនួន៤សែនរៀល  ទៅជួយឧបត្ថម្ភជូនដល់លោក គង់ ញ៉ឹល ជាសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ  និងជាសមាជិកមូលនិធិដែលមានជំងឺឈាមកកក្នុងខួរក្បាល មានទីលំនៅភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាល ។

នាឱកាសនោះ លោក ស្រីអនុប្រធានគណៈកម្មាធិការមូលនិធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក គង់ ញ៉ិល ព្រមទាំងសូមឲ្យលោកបន្តយកចិត្តទុកដាក់មើលថែព្យាបាលជំងឺ  ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ  ពិសារថ្នាំឲ្យបានទៀងទាត់  ដើម្បីឆាប់បានជាសះស្បើយ  ៕