• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកស្រី ហេង សុវត្ថា ចុះសួរសុខទុក្ខចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ចាស់ជរា ១០គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារសរុបចំនួន២០គ្រួសាររស់នៅសង្កាត់ក្បាលកោះ។ក្នុងឱកាសនោះលោកស្រីប្រធានគណៈកម្មាធិការអនុសាខាបានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះគ្រប់ប្រភេទ  ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង  ហើយមិនបានដោះស្រាយ នោះឡើយ  ។    ជាមួយគ្នានោះ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ  និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់  បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖  អង្ករ២៥គីឡូក្រាម មី៤កញ្ចប់ ទឹកត្រី២ដប   ទឹកស៊ីអ៊ីវ២ដប  ត្រីខ២កំប៉ុង ស្ករស១កញ្ចប់ និងថវិកាចំនួន២ម៉ឺនរៀល ៕