• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកស្រី ម៉ាត់ រ៉វីណា កំពុងមានជំងឺប្រចាំកាយ(កើតបុសក្នុងថ្លើម)រស់នៅភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅថ្ងៃអង្គារ៍ ទី៥ ខែតុលា ឆ្នាំ២០២១ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនដល់លោកស្រី ម៉ាត់ រ៉វីណា កំពុងមានជំងឺប្រចាំកាយ(កើតបុសក្នុងថ្លើម)មានទីលំនៅបច្ចុប្បន្ននៅភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ លោកនាយកសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកក៏បានបន្តថា ក្នុងករណីនេះសូមបងប្អូនត្រូវទៅពិគ្រោះ ឬព្យាបាលជាមួយពេទ្យជំនាញដើម្បីសុវត្ថិភាពក្នុងការព្យាបាល និងត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យអ្នកជំងឺឆាប់ជាសះស្បើយពីរោគាក្នុងពេលបន្ទាប់។

អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ (៨០០.០០០រៀលថវិកាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ៥០០.០០០រៀល, លោក សេង សុខខឿន អភិបាលនៃគណ:អភិបាលស្រុក ចំនួន ២០០.០០០រៀល និង លោកស្រី កូវ សារ៉ន មេឃុំគរ ចំនួន ១០០.០០០រៀល)។