• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

លោកស្រីហេង សុវត្ថា ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ នៅសង្កាត់ព្រែកប្រា

នាព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកជំទាវ ឡោក ខេង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១២៣គ្រួសារ មកពីភូមិចំនួន៦ ក្នុងសង្កាត់ព្រែកប្រា ។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ លោកជំទាវបានលើកឡើងថា៖  ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  ជាក់ស្តែងដូចជាពេលនេះ  គឺការជួយរបស់កាកបាទក្រហមកម្ពុជា  ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកជំទាវក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  បង្កើនការប្រុងប្រយត្ន័បន្ថែមទៀតបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ៖ ៣ការពារ និង ៣ កុំ  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម  មី៦កញ្ចប់ ត្រីខ៤កំប៉ុង  ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ត្រីខ៤កំប៉ុង ម៉ាស់១កញ្ចប់ អាល់កុល១ដប និងថវិកាចំនួន២ម៉ឺនរៀល  ៕