• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកវរសេនីយ៍ត្រី កុយ ចន្ថន និងពលករមកពីប្រទេសថៃ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំរោង ខេត្តតាកែវ បានទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី ១៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមដំណើរជាមួយ​ ឯកឧត្តម​ អ៊ូច​ ភា​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកវរសេនីយ៍ត្រី កុយ ចន្ថន ជាអ្នកបើករថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលបានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ខណៈពេលដឹកពលករមកពីព្រំដែនអូស្មាច់ទៅធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត ហើយដែលកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ រួមជាមួយពលករចំនួន ៥នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅកន្លែងធ្វើចត្តាឡីស័ក នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣នាក់ផ្សេងទៀត ដែលត្រៀមវះកាត់ និងបានវះកាត់រួចក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ទៀតផង។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ​ លោកជំទាវ​ បានសម្តែងនូវអំណរគុណចំពោះពលិកម្មដ៏ធំធេងរបស់​កងកម្លាំង​ ជាពិសេសកងយោធពលខេមរភូមិន្ទ​ក្នុងគ្រប់កាលៈទេសៈ បានលះបង់​ប្តូរផ្តាច់​ដើម្បីការពារទឹកដី​ និងប្រជាជន​ ក្នុងបុព្វហេតុជាតិ​ សាសនា​ ព្រះមហាក្សត្រ​។ ទន្ទឹមនឹងនេះ​ លោកជំទាវ បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។ បន្ថែមពីនេះ​ សូមប្រជាពលរដ្ឋ​ ជាពិសេសបងប្អូនពលករទាំងអស់​ចូលរួមអនុវត្តវិធានការចត្តាឡីស័ក​ ដែលជា​វិធានការមុតស្រួច ដើម្បីទប់ស្កាត់និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍​ រួមជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនលោកវរសេនីយ៍ត្រី កុយ ចន្ថន​ ដែលរងរបួសធ្ងន់ធ្ងរ​ រួមមាន​ ទឹកដោះគោឆៅ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ និងថវិកា​ ១០លានរៀល​។ ដោយឡែក​ ពលករ​ និងអ្នកជំងឺ​ ក្នុងម្នាក់ៗទទួលបាន​ ទឹកដោះគោឆៅ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ និងថវិកា​ ២លានរៀល​។