• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ មានទីលំនៅ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការណ្តាល។ ក្នុងឱកាសនោះដែរ លោកយាយ ហុង អុន បានប្រាប់ថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់ ហើយថ្ងៃនេះគាត់មានក្តីរំភើបក្រៃលែងដែលបានមកកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងបានទទួលការរាក់ទាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជា។

លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកប្រជាពលរដ្ឋកម្ពុជា ទោះបីជាថវិកាចូលរួមមិនច្រើនក្តី តែទឹកចិត្តមនុស្សធម៌គឺមិនអាចកាត់ថ្លៃបានឡើយ។