• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកយាយ សេក នឿនពិកាភ្នែក រស់ឃុំកកោះ ស្រុកសន្ទុក បានទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០  ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចាត់ឲ្យលោកស្រី ឌុក ស៊ីដា នាយិកាសាខា  សហការជាមួយមេភូមិស្វាយកាល ក្រុមកាកបាទក្រហមឃុំកកោះ លោកស្រីអនុប្រធានអនុសាខាស្រុកសន្ទុក ខេត្តកំពង់ធំ ទៅសាកសួរសុខទុក្ខ នាំយកជំនួយមនុស្សធម៌ របស់សាខាទៅផ្ដល់ជូនគ្រួសារ  លោកយាយ សេក នឿន អាយុ៩៤ ឆ្នាំពិកាភ្នែក ឋិតនៅភូមិខាងលើ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារនេះលោកស្រីនាយិកាសាខាបានពាំនាំ

នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូប្រធានគណៈកម្មាធិការសាខា ឯក ឧត្ដម ឈុនឈន់ ប្រធានកិត្តិយសសាខាសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់ពេលវេលាទាំងអស់ មិនទុកនណាម្នាក់ចោលឡើយ ដោយមិនប្រកាន់ពូជសាសន៏ពណ៌សម្បុរ ជំនឿសាសនាលោកយាយកុំអស់សង្ឃឹម។

ចំណែកសម្ភារដែលបានផ្តល់ជូនក្នុងពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០ កំប៉ុង ,មុង១,ភួយ១ សារុង១, ក្រមា១,ទឹកស៊ីអ៊ីវ១យួរ  ទឹកត្រី១យួរ ទឹកដោះគោ១កំប៉ុង ស្ករស១គក្រ   ប្រហុក១គក្រ  សាប៊ូ១ដុំ  ច្រាស១  អាវយឺតចំនួន២, ថវិកាប្រាំម៉ឺនរៀល។