• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកយាយ លោកតា ចំនួន៥០នាក់មកពីឃុំចំនួន៨ ក្នុងស្រុកព្រែកប្រសព្វទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការីបានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាអាវរងារ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា ចាស់ជរាចំនួន ៥០នាក់ នៅមកពីឃុំចំនួន៨ ក្នុងស្រុកព្រែកប្រសព្វ ។អំណោយដែលបានផ្តល់ជូនពេលនោះ ក្នុង១នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ជែលលាងដៃ១ដប ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹង អាវរងា១ ថវិកា ៥០,០០០រៀល ជាអំណោយរបស់ឯកឧត្តមផ្ទាល់ ៕