• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

លោកយាយ ណាយ វិត អាយុ១០៦ ឆ្នាំនៅស្រុកតាវែង ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឆ្លៀតឱកាស ក្នុងការអញ្ជើញចុះអមដំណើរ ជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ ណាយ វិត អាយុ ១០៦ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ឯកឧត្តម ថងសាវុន ប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីសួរសុខទុក្ខ ជូនដល់លោកយាយ លោកតាចាស់ៗ ចំនួន ១០ ទៀត នៅ សាលាឃុំ តាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

នាឱកាសនេះ ឯកឧត្តមថងសាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមរស់នៅដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសអនុវត្តជានិច្ច នូវវិធានការការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសុំអោយពុកម៉ែ បងប្អូន ដែលគ្រាប់អាយុទទួលវ៉ាក់សាំង ទៅទទួលវ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីជៀសវាងការចម្លងនៃជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសាររបស់ខ្លួន។

អំណោយមនុស្សធម៌ដែលផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ មុង១ ភួយ១ សារុង១ ក្រមា១។