• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកយាយជរានៅភូមិទឹកហូតស្រុករលាប្អៀរ ទទួលអំណោយមនុស្ស

នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅ ចែកជូនលោកយាយជរា ឈ្មោះ កែ អេង (ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ ៤ឆ្នាំ) នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ។នាឱកាសពេលនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ លោកក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់អាជ្ញាធរភូមិ ឃុំ កុំអោយធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយជាច្រើន ហើយនៅក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះដែរ ហើយលោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមអោយពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសថ្ងៃនេះ ជូនដល់ពួកគាត់ផងដែរ ។

អំណោយដែលចែកជូនមាន ៖ អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ១០០,០០០រៀល (ជាថវិការសាខា)៕