• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោកតា ឃិត ឆាត់ មានជីវភាពខ្វះខាតរស់នៅស្រុកបន្ទាយអំពិលបានទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានចុះសហការជាមួយសង្កាត់កូនក្រៀលក្រុងសំរោងដើម្បីនាំជំនួយមនុស្សធម៌ ទៅផ្ដល់ជូនគ្រួសារលោកតា ឃិត ឆាត់ អាយុ ៨១ឆ្នាំមានសមាជិកគ្រួសារ៣នាក់(កូនប្រុសវិកលចរិត)ដែលពីមុនស្នាក់នៅភូមិអំពិលឃុំ អំពិល ស្រុកបន្ទាយអំពិល ហើយបច្ចុប្បន្នកំពុងស្នាក់នៅព្យាបាលជម្ងឺក្នុងផ្ទះប្អូននាភូមិប៉ោយពង្រ(ចំណុះភូមិបុស្ស)សង្កាត់កូនក្រៀលក្រុង សំរោង ខេត្តឧត្តរមានជ័យ។ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារនេះ

នាយកសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯក ឧត្ដម គន់ គីម ប្រធានកិត្តិយសសាខា,ឯកឧត្ដម ប៉ែន កុសល្យ ប្រធាន គណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។

ចំណែកសម្ភារដែលបានផ្តល់ជូនក្នុងពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០ កំប៉ុង, មុង១, សារុង១, ភួយ១,ក្រមា១, ទឹកស៊ីអ៊ីវ១យួរ, អាវយឺតចំនួន៤, ថវិកាមួយចំនួន។