• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

លោកជំទាវ ហឹង ណារី វ៉ាថន ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ

សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៣៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនគ្រួសារអតីតយុទ្ធជន សរុបចំនួន ៣៩គ្រួសារកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះទៀត កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង មេម៉ាយក្រីក្រមានកូនច្រើន ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម។

ទន្ទឹមនឹងនោះដែរលោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតមានឡើង ក្រៅពីនោះបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចផងដែរចំពោះ បញ្ហាសុខភាពជាប្រចាំ ប្រសិនបើមានករណីណាមួយកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូន ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ឱ្យបានទាន់ពេលវេលា។ ម៉្យាងវិញទៀតសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងថែមទៀត។

សូមបញ្ជាក់ថាអំណោយបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, មុង១, ភួយ១, សារុង១,ក្រមា១, ខោអាវមួយចំនួន និងថវិកា ៤០.០០០រៀល រួមនិងថវិការភរិយាថ្នាក់ដឹកនាំបន្ថែមមួយគ្រួសារចំនួន ២០.០០០ រៀល។ ក្នុងឪកាសដែលលោកជំទាវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះបានជួបស្រ្តីកំពុងឈឺពោះឆ្លងទន្លេ ព្រមទាំងបានឧបត្ថមថវិកាចំនួន ៤០០.០០០ រៀលជូនគាត់បន្ថែមនិងបានជួយនាំទៅកាន់មណ្ឌលសុខភាពផងដែរ ៕