• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

យើងចូលរួមសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) និងដើម្បីអបអរខួប២១ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ៣២៥នាក់ ធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយក្រីមែកឈើ បោសស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍ ជាជាយថាហេតុណាមួយផង ហើយជាពិសេសដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព” ផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជាង ២០ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធិបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំ ៥ ហិចតា និងមានដើមឈើចំនួនជាង ២,៤៦០ដើម ឧទ្យានសហស្សវត្សនេះ ជាគម្របធម្មជាតិ ជាផ្អែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ។

នាឱកាសនេះដែរលោកជំទាវក៏បានធ្វើការផ្សព្វផ្សាយពីស្ថានភាព បច្ចុប្បន្ននៃការឆ្លងមេរោគ កូរ៉ូណា វីរុសថ្មី ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងវិធីបង្ការ ៥យ៉ាង របស់ក្រសួងសុខាភិបាល មានដូចជា៖ ១- លាងដៃជាមួយសាប៊ូ និងទឹកស្អាត ២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ដោយកន្សែង ក្រមា ឬក្រដាស ៣- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្តាសាយ ៤-បរិភោគសាច់ និងស៊ុតដែលចម្អិនឆ្អិនល្អ ៥-ជៀសវាងប៉ះពាល់ សត្វ ព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មាន ពាក់សម្ភារៈការពារខ្លួន ។