• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជន និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តជួយសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស

នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៧នាក់ ស្រី១១នាក់ ក្នុងនោះយុវជនវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន១៣នាក់ ស្រី៧នាក់  វិទ្យាល័យសំឡូត ស្រុកសំឡូតចំនួន៦នាក់ ស្រី២នាក់និងអ្នកស្មគ្រ័ចិត្តសង្កាត់ក្តុលដូនទាវក្រុងបាត់ដំបងចំនួន៨នាក់ស្រី២នាក់បានបន្តជួយសម្របសម្រួលដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំនិងពីអាយុ១៨ឆ្នាំឡើងទៅ ស្រុកភ្នំព្រឹក និងស្រុកសំឡូត ក្រុងបាត់ដំបង ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឲ្យបានលឿន រហ័ស និងគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់និងឲ្យបានគ្រប់ៗគ្នា ។

ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា បានបន្តអំពាវនាវជូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយដោយត្រូវមានការរក្សាគម្លាតស្ដង់ដា តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្រ្ចៀតគ្នា បង្កឲ្យមានហានិភ័យនោះទេ ហើយបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដុសរួចហើយ សូមបន្តអនុវត្ត៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ និងបន្តអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលដែលបានដាក់ជូនផងដែរ ៕ ជាលទ្ធផលក្រុមការងារយុវជន និងអ្នកស្មគ្រ័ចិត្តបានសម្របសម្រួលជូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងទាំង៣គោលដៅ សរុបបានចំនួន ៣,៩០៧នាក់ស្រី២,២៣៩នាក់ផងដែរ។