• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជន កក្រកចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងសម្អាតអនាម័យ បរិស្ថាន នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

កក្រក៖​ នាព្រឹកថ្ងៃសៅរ៍-អាទិត្យ​ ១កើត-២កើត​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា​ ឆ្នាំ២០២០​ មន្ដ្រីទីស្នាក់ការកណ្ដាល​ ទីប្រឹក្សាយុវជន និងយុវជន​ កក្រក​ នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ​ ប្រមាណ​ ១២៨​ នាក់ រួមជាមួយកងកម្លាំងពាក់ព័ន្ធនានា​ បានចុះជួយសម្របសម្រួល​ រៀបចំសម្ភារៈ​ គ្រឿងឧបភោគបរិភោគ​ សម្រាប់ផ្គត់ផ្គង់​ និងជួយជញ្ជូនសម្ភារៈ​ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ និងសម្អាតអនាម័យ​ បរិស្ថាន នៅមូលដ្ឋានផ្សារព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

សកម្មភាពនៃការអនុវត្តសកម្មភាពនេះ​ គឺស្របពេលទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ​ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលលោកតែងតែលើកឡើងក្នុងពិធីសំណេះសំណាល​ ចុះសាកសួរសុខទុក្ខ​ និងប្រគល់អំណោយមនុស្សធម៌​ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក។ លេីសពីនេះទៅទៀត​ ដើម្បីបង្ហាញពីឆន្ទៈរបស់យុវជន​ ស្ម័គ្រចិត្តចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងសហគមន៍។