• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តចូលរួមដាំនឹងកប់គ្រាប់ត្នោតតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង

នាថ្ងៃសៅរ៍ ទី៣០ខែឧសភាឆ្នាំ២០២០យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន១៥នាក់ បានចូលរួមដាំនឹងកប់គ្រាប់ត្នោត ចំនួន១០០,០០០គ្រាប់ ដែលជាដើមរុក្ខជាតិមួយប្រភេទតំណាងនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរ នៅក្នុងភូមិសាស្រ្តតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

រដ្ឋបាលក្រុង ស្រុកទាំង៦ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងយុវជន ស.ស.យ.ក ផងដែរ។

សូមបញ្ជាក់ថា៖យុវជនកាកបាទក្រហមកម្ពុជាបានដាំ និងកប់គ្រាប់ត្នោតអស់ចំនួន១០ថង់ ស្នើនឹង៣០០គ្រាប់ បានប្រវែង១គីឡូម៉ែត្រ នៃសងខាងផ្លូវក្រវ៉ាត់ព្រំដែន។