• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនពិកាសស្វិដៃជើងនៅស្រុករតនមណ្ឌលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី ៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករតនមណ្ឌលបានចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ ជូនយុវជនឈ្មោះ អោក បូរ៉ា  អាយុ១៧ឆ្នាំ ដែលពិការស្វិតដៃជើងទាំងសងខាងពីកំណើត ស្ថិតនៅភូមិតាគក់ ឃុំត្រែង ស្រុរតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ លោក ឡេង ចាន់ថន បានពាំនាំប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន អោក បូរ៉ា  ត្រូវមានស្មារតីរឹងមាំ

ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការ ណែនាំរបស់គ្រូពេទ្យ ។

ជាមួយគ្នានេះ យុវជន អោក បូរ៉ា  និងឪពុកបង្កើត ដែលបានទទួលអំណោយនេះ បានសម្តែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជាស្រុក តែងតែមាន ការសន្តោសប្រណី និងគិតគូរពីទុក្ខ លំបាករបស់ ប្រជាពលរដ្ឋងាយរង គ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើក ទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។

សូមបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបានផ្តល់ជូន រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ស្ករស ១គីឡូក្រាប និងថវិកាចំនួន ២០០,០០០រៀល ផងដែរ ។