
យុវជនកាកបាទក្រហមប្រចាំសាលាវិទ្យាល័យ ក្រុងព្រះសីហនុ ដែលបានជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នៅរសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា លោក អ៊ី សុខឡេង សមាជិកគណៈកម្មាធិកាសាខា មន្រ្តីសាខា អនុសាខា យុវជនស្ម័គ្រចិត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខដល់យុវតីចំនួន ២រូប ឈ្មោះ ព្រំ វណ្ណនីតា និងព្រំវណ្ណនីសា ជាយុវជនកាកបាទក្រហមប្រចាំសាលាវិទ្យាល័យ ក្រុងព្រះសីហនុ ដែលបានជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ពេលកំពុងធ្វើដំណើរទៅសាលារៀន ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៤ ហើយបន្តចុះសួរសុខទុក្ខដល់គ្រួសារដែលមានកូនប្រុសទើបតែអាយុ ១១ខែ មានជំងឺខ្វះអាហាររូបត្ថម្ភ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេលបង្អែកខេត្តព្រះសីហនុ។
សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ម៉ាស ១ប្រអប់ អាវ១កញ្ចប់ កន្ទេល១ ជែលលាងដៃ ១ដប ទឹកសុទ្ធ ១កេស ឃីត១ (មុង ភួយ ក្រមា សារុង) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ២លានរៀល។ ចំណែកគ្រួសារដែលមានកូនប្រុសផ្ទុកជំងឺ ទទួលបានថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១លានរៀល៕