• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ចុះអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈនៅស្រុកកោះកុង

នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ឈួន យ៉ាដា នាយកសាខា និងសហការីបានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចបុស្ត៍ត្រួតពិនិត្យ ចរាចរណ៍ ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖  ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារខ្លួនពីជម្ងឺឆ្លងនានា ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ ខិត្តប័ណ្ណស្តីពីចរាចរណ៍ផ្លូវគោក ១៥០សន្លឹក , ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន ៥៨សន្លឹក ខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារជំងឺកូវីដ ចំនួន ១៥០សន្លឹក និង ខិត្តប័ណ្ណស្តីពីវិធានការការពារខ្លួនពីរន្ទះបាញ់ ១០០សន្លឹកផងដែរ៕