• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខដល់យុវជនឈ្មោះ ហុក បូរិន ជាប្រធានយុវជនកាកបាទក្រហមប្រចាំសាលាវិទ្យាល័យ ហ៊ុនសែន មិត្តភាពដែលបានជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក នាយកសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ មន្រ្តីសាខាក៍សូមអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ម៉ាស ១ប្រអប់ អាវ១កញ្ចប់ កន្ទេល១ ទឹកសុទ្ធ ១កេស ឃីត១ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ម៉ឺនរៀល៕