• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជួយសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅស្រុកកំរៀង

នៅថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន១០នាក់ ស្រី៦នាក់ បានបន្តជួយសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំ និងពីអាយុ១៨ឆ្នាំឡើងទៅ ស្រុកកំរៀង ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឲ្យបានលឿន រហ័ស និងគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ និងឲ្យបានគ្រប់ៗគ្នា ស្ថិតនៅអនុវិទ្យាល័យកំរផង។

ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា បានបន្តអំពាវនាវជូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយដោយត្រូវមានការរក្សាគម្លាតស្ដង់ដា តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្រ្ចៀតគ្នា បង្កឲ្យមានហានិភ័យនោះទេ ហើយបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដុសរួចហើយ សូមបន្តអនុវត្ត៣ កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ និងបន្តអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលដែលបានដាក់ជូនផងដែរ ៕