• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាខេត្តកោះកុងចូលរួមសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ

ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្អូនៗកុមារ នៅតាមសហគមន៍ ពិសេសតំបន់ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា  ដឹកនាំ ក្រុមប្រតិបត្តិសាខា  អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សរុប១០នាក់ ស្រី០៣នាក់ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងបានចូលរួមផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩  និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ។