• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងចូលរួមទិវាតំបន់ដីសើមពិភពលោក២០២១

សាខា កក្រក ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកុម្ភះ ឆ្នាំ២០២១នេះ អនុសាខាស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជាសរុប ចំនួន១៨នាក់ក្នុងនោះស្រី៩នាក់ ​ចូលរួមពិធី អបអរសារទ “ទិវាតំបន់ដីសើមពិភពលោក២០២១ “ ក្រោមវត្តមានឯកឧត្ត​ម​ ដួង​ ពៅ​ អនុ​ប្រធាន​កិត្តិយស​ សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ស្ទឹងត្រែង ។ គោលបំណងនៃការចូលរួមទិវានេះគឺជួយលើកស្ទួយបរិស្ថាន និងជួយកាត់បន្ថយនៃការបម្រែបម្រួលអាកាសធាតុ​។​ ក្រោយពីបញ្ចប់ពិធីនេះ យុវជនកាកបាទក្រហមកម្ពុជា បានចូលរួមដាំកូនឈើជានិមិត្តរូប ។