• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវសាធារណៈនៅក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខា ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈរាល់ថ្ងៃអាទិត្យ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៣៣នាក់ ស្រី ១៣នាក់ ,ប្រុស ២០នាក់ ក្នុងនោះ មន្ត្រីសាខា ១នាក់ ,ទីប្រឹក្សាយុវជន ៤នាក់ ,យុវជនកាកបាទក្រហមកម្ពុជា ២៤នាក់ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ៤នាក់ ។

-អ្នកទទទួលផលសរុប ៖ ៣,៤១៨នាក់ ក្នុងនោះ ស្រី ១,២៩១នាក់ ,ប្រុស ២,១២៧នាក់ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ ខិត្តប័ណ្ណស្តីពីចរាចរណ៍ផ្លូវគោក ២០០សន្លឹក ,កូនសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ១០០ក្បាល ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន ៨៧សន្លឹក និងខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារជំងឺកូវីដ ចំនួន ១០០សន្លឹក ៕