• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពតចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ និងកន្ត្រាក់នៅស្រុកដំណាក់ចង្អើរ

នៅព្រឹកថ្ងៃអាទិត្យ ៣កើត  ខែអាស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់នៅស្រុកដំណាក់ចង្អើរសរុប ១២ គ្រួសារ ។ ក្នងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ

និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសនៅពេលដែលបងប្អូនជួបប្រទះនូវគ្រោះ មហន្តរាយផ្សេងៗ ។ ឯកឧត្តមប្រធាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេស បងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងរលក សមុទ្រធំៗ បើទោះបីអាកាសធាតុ មានព្យុះ មានភ្លៀង បញ្ហាប្រែប្រួលអាកាសធាតុអាចកើតឡើងគ្រប់ពេល  ដូច្នេះសូមបងប្អូនទាំងអស់ បន្តករប្រុងប្រយ័ត្នខ្ពស់ ។ ឯកឧត្តមបានណែនាំបងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពឱ្យបានល្អ ជៀសវាងកុំឲ្យមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ពិសេសនោះគឺជំងឺគ្រុនឈីកដែលកំពុងរាតបាតនៅតំបន់មួយចំនួន ក្រៅពីនេះក៏សូមអោយបងប្អូនបន្តនូវវិធានការអនាម័យ អោយបានជាប់ជាប្រចាំ និងពាក់ម៉ាស់អោយបានត្រឹមត្រូវ ពេលចូលទីប្រជុំជនផ្សេងៗ ដើម្បីជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថាបាតុភូតភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ទាក់កន្លងមកនេះ បានបណ្តាលអោយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ នៃខេត្តកែប រងការខួចខាត រលំ និងរបើកដំបូលចំនួន ១២គ្រួសារ ប៉ុន្តែមិនបណ្តាលអោយ ប្រជាពលរដ្ឋ ណាម្នាក់រងរបួសឡើយ ។ សម្ភារដែលសាខាកាកបាទក្រហម បានចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ  ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០ គក្រ,ទឹកត្រី ៦ដប ផ្ទាំងរូភាព អំពីវិធានកាការពារជំងឺកូវីត១៩ ,នៅភូមិរនេស, ភូមិព្រៃតាកុយ,ភូមិអូរដូង (៣ភូមិ) (សម្រាប់គ្រួសាររងគ្រោះស្រាលទទួលបានថវិកា ៥០,០០០៛ និងគ្រួសាររងគ្រោះ មធ្យម និងធ្ងន់ ទទួលបានថវិកា ១០០,០០០៛) ៕