• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកចន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥នាក់ ស្រី ៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងមុខសាលាខេត្តកំពង់ឆ្នាំង ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវ ត្រូវមានការភ្ញាក់រឭកខ្ពស់

ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ស្លាកសញ្ញា ,គំនូសសញ្ញាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ១៨នាក់ ស្រី ៣នាក់ ក្នុងនោះ មន្ត្រីសាខា ៤នាក់ , យុវជនកាកបាទក្រហមកម្ពុជា ៥នាក់ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ៩នាក់ ។

-អ្នកទទទួលផលសរុប ៖ ២៧៥នាក់ ក្នុងនោះ ស្រី ១១៨នាក់ ,ប្រុស ១៥៧នាក់ ៕