• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ហ៊ុនសែនស្វាយធំ ស្រុកប្រាសាទបាគង ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច រោចខែភទ្របទ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០នាក់ ស្រី ៨នាក់ ដឹកនាំដោយអ្នកគ្រូទីប្រឹក្សា នៃវិទ្យាល័យ ហ៊ុនសែនស្វាយធំ  ឃុំកណ្តែក ស្រុកប្រាសាទបាគង  បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែលទើបចូលរៀននាសប្តាហ៍នេះ ដែលមានយុវសិស្សចូលរួមសរុបចំនួន ៥៦នាក់ ស្រី ៣១នាក់ ។សកម្មភាពខាងលើនេះមានគោលបំណងចូលរួមគោរពច្បាប់ចរាចរណ៍ កាត់បន្ថយអត្រាស្លាប់ របួស និងលើកម្ពស់សិទ្ធិជនពិការ តាមរយះសម្មភាពដូចខាងក្រោម៖

ផ្សព្វផ្សាយអំពីសារប្រយោជន៍ និងពន្យល់អំពីវិធី ៥ ជំហាននៃការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ   ផ្សព្វផ្សាយនិងចែកសន្លឹកឯកសារអនុក្រិដ្ឋផាកពិន័យថ្មី (ជំពូកទី៣ មាត្រាទី៦ ចំណុចលេខ១ និងលេខ២  ) បានចំនួន៧០សន្លឹក ខិតប័ណ្ណពិការខ្ញុំអាចធ្វើបាន  ចំនួន៧០សន្លឹក   ប័ណ្ណចំណាំងផ្លាត បន្ថយល្បឿន ចំនួន៥០សន្លឹក បិទផ្ទាំងរូបភាពផ្ទាំងធំ ១០សន្លឹក សន្លឹកប័ណ្ណការពាក់មួកសុវត្ថិភាពត្រឹមត្រូវបានចំនួន ៧០សន្លឹក ។