• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យនេតយ៉ង់ ចូលរួមសំអាតបរិស្ថាន

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកគ្រូ នូ សារ៉ែន ទីប្រឹក្សាយុវជន បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យនេតយ៉ង់ចំនួន២០នាក់ស្រី១២នាក់បានចូលរួមសំអាតបរិស្ថាន ក្រុងបាត់ដំបង ក្រោមវត្តមានឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទិវានេះធ្វើឡើងក្នុងគោលបំណង រួមគ្នាសម្អាតទីក្រុង សំដៅឱ្យមានសោភ័ណភាពល្អ មានអនាម័យត្រឹមត្រូវ និងជាការដាស់អារម្មណ៍ដល់ប្រជាជនឱ្យចូលរួមសម្អាត និងមានអនាម័យល្អ ហើយក៏ជាការទាក់ទាញ​អារម្មណ៍

និងការផ្លាស់ប្តូរឥរិយាបទ ពីការចោលសំរាមទីសាធារណៈមកដាក់ទីកន្លែងត្រឹមត្រូវផងដែរ។