• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជា ដាំកូនឈើគ្រូញូង ក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង

នាព្រឹក​ថ្ងៃ​អាទិត្យ​ ៨កើត​ ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១ ខែមីនា​ ឆ្នាំ២០២០​ យុវជនកា​ក​បាទ​ក្រហម​កម្ពុជា​សាខាខេត្តស្ទឹងត្រែង​ មន្រ្ដី​សាខា​ ដឹក​នាំ​ដោយ​ លោក​ សាយ​ ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ខេត្ត​ បាន​នាំ​យក​កូន​គ្រញូង​ ចំនួន​៤០ដើម​ ដែល​ផ្តល់​ជូន​ដោយ​លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ បានយកកូន​ឈើ​គ្រូ​ញូង​ទាំង​នេះ​ ដាំនៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ ហ៊ុន​ សែន​ ស្ទឹងត្រែង​ ​ក្រុង​ស្ទឹងត្រែង​​ ​ខេត្តស្ទឹងត្រែង​ ។  ក្នុង​សកម្មភាព​ដ៏​ល្អ​ខាង​លើ​នេះ​ ក្រុម​យុវជន​ទាំងអស់​មានទឹក​ចិត្ត​សប្បាយ​រីករាយ​ ​ក្នុង​ផ្នត់​គំនិត​ និង​ទឹក​ចិត្ត​រួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ជួយឱ្យ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ ​ធ្វើឲ្យ​ផែនដី​ និង​ទីធ្លា​សាលា​រៀន​ក្លាយ​ទៅ​ជា​ទី​កន្លែង​មួយ​ មាន​ភាព​ស្រស់​បំព្រង​ ព្រមទាំង​ចូលរួមបណ្តុះគំនិត​ មិត្ត​អប់រំ​មិត្ត​នៅ​ក្នុង​សាលា​ ឱ្យ​មានទឹក​ចិត្តស្រឡាញ់ដើមឈើ និង​ធម្មជាតិ​ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបាន​គង់វង្ស​ ព្រមទាំង​បន្តរួមគ្នាដាំកូនឈើនៅតាមសហគមន៍ ទីអារាម សាលា​ ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និង​បង្កើត​ភាព​បៃតង​ កាត់​បន្ថយ​គ្រោះ​រាំងស្ងួត​ និងជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។