• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
Mail Login
Krangmeas literary Samdach Kittipritthbindit Bun Rany HunSen
Press Release May 8, 2018
1/1

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅស្រុកជលគីរី

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកជលគិរី និងលោក ធូ ផល្លី ប្រធានអនុសាខាកាកបាទក្រហមស្រុក រួមដំណើរជាមួយមន្រ្ដីអនុសាខាកាកបាទក្រហមស្រុក បានចុះផ្សព្វផ្សាយពីការរីករាលដាលជំងឺខូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្សារព្រៃគ្រីជើង និងផ្សារព្រៃគ្រីត្បូង តាមតូបលក់ចាប់ហ៊ួយ តាមផ្ទះ និងទីប្រជុំជនក្នុងឃុំព្រៃគ្រី ។ និងបានចែកម៉ាស់ បាញ់អាល់កុលនិងចែកខិតប័ណ្ណ

ផ្សព្វផ្សាយពីការបង្ការជំងឺខូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋនៅឃុំព្រៃគ្រី ស្រុកជលគិរី ។

គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។

ក្នុងយុទ្ធនាការនេះ មានការផ្សាយជាសារអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ ពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕