• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តរតនគីរី

សាខា​ កក្រក​ ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០នេះ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន​ ឯកឧត្តម ថង សាវុន ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក ឌឹម ណាត នាយកសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា និងយុវជន ព្រមទាំងមានការចូលរួមពីអនុសាខា ក្រុមកាកបាទក្រហមសង្កាត់

សរុបចំនួន១៨ នាក់ ស្រី ៥ នាក់ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិឡាប៉ូ ភូមិសិល រមណីយដ្ឋានបឹងយក្ខឡោម ក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ​ ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា​ ។

សូមបញ្ជាក់ថា៖​ ក្នុងយុទ្ធនាការនេះ​ មានការចាក់ជាសារអំពាវនាវ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសារអប់រំរបស់ក្រសួងសុខាភិបាល​តាមរថយន្ត​ និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ​ពីវិធីលាងសម្អាតដៃ​ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។

៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។

៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។

៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕