• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារឆ្លងជំងឺកូវីដ ១៩ ជូនដល់ បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជននិងតាមខ្នងផ្ទះ មានការចាក់ជាសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ ក្រសួងសុខាភិបាល តាមរថយន្ត និងក្រុមការងារ សាខាចុះអប់រំប្រជាពលរដ្ឋ

ពីវិធីលាងសម្អាតដៃ និងវិធីកាត់ បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ក្នុងស្រុកស្វាយជ្រំ នៅឃុំ ស្វាយជ្រំ ឃុំចំបក់ ឃុំកំពង់ចំឡង និងឃុំ តាសួស ។ សូមបញ្ជាក់ថាក្នុងអំឡុងពេលនៃការចុះផ្សព្វផ្សាយនេះដែរ ក្រុមការងារបានរៀបចំ បាញ់អាល់កុល លាងសម្អាតដៃ ចែកខិតប័ណ្ណអស់ចំនួន ៣៥០ សន្លឹក ចែកម៉ាស់អស់ចំនួន ១០០ បន្ទះ ចែកសាប៊ូចំនួន ៧០ ដុំ និងបិទស្ទីកឃ័រអប់រំពីការការពារជំងឺកូវីដ ១៩ តាមផ្ទះ ។