• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅស្រុកសៀមបូក

សាខា កក្រក ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ បន្តចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ ១៩ ចំណុចស្រែបេង ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានផ្សព្វផ្សាយតាមខ្នងផ្ទះចំនួនប្រមាណ ៩៨ខ្នងផ្ទះ បិទPoster

ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន៦១សន្លឹក និងបានចែកសាប៊ូ Protex របស់សាខាជូនដល់ប្រជាពលរដ្ឋចំនួន ៧២ដុំ ព្រមទាំងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន៧៦សន្លឹក ហើយសម្ភារៈផ្សព្វផ្សាយទាំងនេះ សាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះដែល ក្រុមប្រតិបត្តិសាខា ក្រើនរំលឹកឲ្យប្រជាពលរដ្ឋសម្អាតបរិវេណផ្ទះឲ្យបានស្អាត និងមានអនាម័យហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការកាត់បន្ថយការជួបជុំគ្នា ហើយពាក់ម៉ាស លាងដៃនិងសាប៊ូ និងស្មារតីប្រុងប្រត្ន័យជានិច្ច ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី។