• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តកំពង់ឆ្នាំង

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកកំពង់លែង រួមជាមួយទីប្រឹក្សាយុវជន បានដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង ចំនួន០៨នាក់ ស្រី០៤នាក់ ចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមទីសាធារណៈ ផ្សារ កំពង់ដកាណូត និងតាមផ្ទះ នៅឃុំកំពង់ហៅ ឃុំត្រងិល និងឃុំពោធិ៍ ក្នុងស្រុកកំពង់លែង ។ គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ

ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។

សូមបញ្ជាក់ថា ក្រុមការងារបានរៀបចំបាញ់អាល់កុលលាងសម្អាតដៃ ចែកខិតប័ណ្ណអស់ចំនួន៩៨សន្លឹក ចែកម៉ាស់អស់ចំនួន១៩០បន្ទះ ។

ក្នុងយុទ្ធនាការនេះ មានការផ្សាយជាសារអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ ពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕