• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុទ្ធនាការអប់រំផ្សព្វផ្សាយ ពីការកម្ចាត់មូលខ្លា ការពារជំងឺគ្រុនឈាមនៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាកិត្តិយ ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីការកម្ចាត់មូលខ្លា ការពារជំងឺគ្រុនឈាម។ យុទ្ធនាការនេះជាកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជាមួយមន្ទីរសុខាភិបាល ខេត្តសៀមរាប និងបានប្រារព្ធនៅវត្តប្រាសាទគោចក សង្កាត់គោកចក ក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី អ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រួទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

បន្ទាប់ពីការអប់រំផ្សាយផ្សាយពីវិធីកម្ចាត់មូលខ្លាដល់ អ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តន៍នៅតាមគេហដ្ឋាន និងបានជាចំណេះដឹងដើម្បីផ្សព្វផ្សាយបន្តដល់សហគមន៍រួច គណៈអធិបតី និងប្រតិភូបានអញ្ជើញដាក់ថ្នាំអាប៊ែតតាមពាងទឹកដើម្បីការពារដង្កូវទឹកបផងដែរ៕